លោក Donald Trump អះអាងថាអ៊ីរ៉ង់ចង់សម្លាប់រូបលោក

បរទេស៖ កាលពីថ្ងៃពុធ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា ប្រទេស អ៊ីរ៉ង់មានបំណង ចង់ធ្វើឃាតរូបលោក។

តាមរយៈវេទិកាបណ្តាញទំនាក់ទំនងសង្គម Truth Social លោក Trump បានសរសេរ «ជាការគំរាមកំហែងដ៏ធំលើជីវិតរបស់ខ្ញុំ ដោយប្រទេសអ៊ីរ៉ង់។ យោធាអាមេរិកទាំងមូលកំពុងតាមដានដិតដល់»។

លោកបានបន្ថែមទៀតថា «អ៊ីរ៉ង់ធ្លាប់ធ្វើរួចហើយ ដែលមិនបានសម្រេច ប៉ុន្តែ ពួកគេនឹងព្យាយាមម្តងទៀត ..ខ្ញុំត្រូវបានហ៊ុព័ទ្ធដោយមនុស្ស កាំភ្លើងនិងអាវុធដ៏ច្រើន ពុំធ្លាប់មាន នាពេលកន្លងមក»។

យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់កាសែត BBC នោះទេ ប៉ុន្តែ កន្លងមក ទីក្រុងតេអេរ៉ង់បានបដិសេធលើការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាខ្លួនជ្រៀតជ្រែក ក្នុងកិច្ចការអាមេរិក។

ការលើករបស់លោក Trump បែបនេះ បានធ្វើឡើង បន្ទាប់ពីលោក Trump បានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី ១៣ ខែកក្កដា អំឡុងការបាញ់ប្រហារស្លាប់មនុស្ស នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania ។ មិនមានហេតុផលត្រូវបានកំណត់ទេ ហើយវានៅស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ រហូតមកដល់ពេលនេះ។

ក្រោយមកទៀត នៅថ្ងៃទី១៥ ខែកញ្ញា លោក Trump ត្រូវបានគេប៉ងផ្តាច់ជីវិត ជាលើកទី២ ពោលក្នុងពេលដែល លោក Trump កំពុងលេងវាយកូនហ្គោល។ ប៉ុន្តែ មិនមានការលើកឡើងដែលថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងករណី ទាំងពីរនេះនោះទេ នេះបើតាម BBC ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner