កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត

ក្រុងញូវយ៉ក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញា​ បង្កើនការប្រាស្រ័យទាក់ទងដើម្បីពង្រឹង​ទំនាក់ទំនងនេះ​បន្ថែមទៀត ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជា កំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលដៃគូ​សន្ទនាអាស៊ាន-អាមេរិក សម្រាប់ឆ្នាំ ២០២៤-២០២៧ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner