ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ស្ថានតំណាងទេសចរណ៍កម្ពុជាប្រចាំទីក្រុងហៃណាន
ចិន៖ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក LIU Hao នាយកក្រុមហ៊ុន Guangxi Sunrise International Travel Service Co., LTD និងជាស្ថានតំណាងទេសចរណ៍កម្ពុជាប្រចាំទីក្រុងហៃណាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ លោកប្រធានក្រុមហ៊ុន និងជាស្ថានតំណាងកម្ពុជាប្រចាំទីក្រុងហៃណាន ជួយសហការ និងកៀរគរសារព័ត៌មានល្បីៗ ប្រចាំទីក្រុងហៃណាន ឱ្យមកកម្ពុជា ដើម្បីបានមកទស្សានាឃើញផ្ទាល់នឹងភ្នែក ស្របតាមស្មារតី “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” និងបានស្នើលោកប្រធានក្រុមហ៊ុន ជួយសហការចូលរួមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប ៕
ដោយ ៖ ហេង សម្បត្តិ