អាមេរិកត្រៀមជួយវៀតណាមស្តារឡើងវិញពីទឹកជំនន់

បរទេស៖ មេដឹកនាំអាមេរិក លោក Jo Biden ក្នុងពេលទទួលជួបប្រធានរដ្ឋវៀតណាម លោក To Lam កាលពីថ្ងៃពុធ បានមានប្រសាសន៍លើកឡើងថា សហរដ្ឋអាមេរិកត្រៀមជានិច្ច ក្នុងការជួយវៀតណាម ស្តារឡើងវិញពីផលប៉ះពាល់ដោយសារទឹកជំនន់និងព្យុះ នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។

វៀតណាមបានអះអាងថា ខ្លួនបានខាតបង់ប្រមាណ២ពាន់លានដុល្លារមេរិក ដោយសារតែទឹកជំនន់បង្កឡើងដោយសារព្យុះសង្ឃរា Yagi កាលពីប្រមាណ ជាង២សប្តាហ៍មុន។ វៀតណាមចាត់ទុកថានេះគឺជាបាត់បង់ដោយសារព្យុះដ៏អាក្រក់ ពុំធ្លាប់មាន ក្នុងប្រវត្ថិសាស្ត្រ។ មនុស្ស ជាង៣០០នាក់បានស្លាប់ និងបាត់ខ្លួនមួយចំនួនទៀត នេះបើតាមកាសែត VNexpress ដដែល។

ក្នុងជំនួបនៅអាមេរិក លោកប្រធានាធិបតី Biden បានចូលរួមរំលែកទុក្ខដល់ប្រទេសវៀតណាម ចំពោះការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុង Yagi។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយវៀតណាម ក្នុងដំណើរការស្តារឡើងវិញ។

គួរបញ្ជាក់ថា លោក To Lam បានជួបលោក Biden នៅខាងក្រៅសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner