ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំអំណោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដល់កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺក្នុងសប្ដាហ៍នេះ​បាននាំអំណោយរបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូន​កងកម្លាំងអាវុធហត្ថខេត្តក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំការផ្តាំផ្ញើសាក​សួរសុខទុក្ខក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងកោតសរសើរចំពោះកង​កម្លាំង​ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួម​សហការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋដោយមិន​ខ្លាចនឿយហត់ ៕

ដោយ៖ ម៉ុន សំអាត

ads banner