សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំណាយក្នុងការព្យាបាលលើលោក ឆែម លី ដែលមានជំងឺបញ្ហាប្រឹសបេះដូង
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យសម្តេច ជួយព្យាបាល ប្អូនប្រុស ឆែម លី អាយុ ៤៥ឆ្នាំ មានជំងឺ បញ្ហាប្រឹសបេះដូង រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ជួយព្យាបាល ប្អូនប្រុស។
បច្ចុប្បន្ន លោក ឆែម លី មកតាមដាន និងព្យាបាល ជាប់ជាប្រចាំចំពោះជំងឺប្រឹសបេះដូង ឃើញថាបានធូរស្រាលគួរអោយកត់សម្គាល់។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕
ដោយ ៖ វណ្ណលុក