កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា ឈ្នះមេដាយមាស 🥇

កីឡាករចំបាប់ ហេង រ័ត្នថា (អាវស) ឈ្នះកីឡាករមកពី American Samoa វគ្គផ្ដាច់ព្រ័ត្រ ក្រសោបបានមេដាយមាសព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ និង អូសេអានី។

រ័ត្នថា ឈ្នះមេដាយមាសលើវិញ្ញាសាសេរីទម្ងន់៩២គីឡូក្រាម។

ការចូលរួមរបស់កម្ពុជាត្រូវបានឧបត្ថម្ភទាំងស្រុងដោយលោក Casey Barnett ដែលជាប្រធានគណៈកម្មាធិការកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner