វៀតណាមលួចលក់សាច់ឆ្កែនិងឆ្មានៅហុងកុង

MC. បរទេស៖ ជនជាតិវៀតណាមបីនាក់ ត្រូវបានចាប់ដាក់គុក ១៧ខែ និង២សប្តាហ៍ នៅទីក្រុងហុងកុង ពីបទបើកភោជនីយដ្ឋាន គ្មានអាជ្ញាប័ណ្ណ លក់សាច់ឆ្កែ និងឆ្មា នេះបើតាមកាសែត VNexpress កាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារព័ត៌មានចិន SCMP បានរាយការណ៍ថា លោក Tran Quang Tan អាយុ ៥១ឆ្នាំ រួមជាមួយនឹងប្រពន្ធ ឈ្មោះ Le Thi Oanh អាយុ៤៤ឆ្នាំ និងកូនឈ្មោះ Nguyen Manh Dat អាយុ២៦ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធ ជុំវិញការបើកភោជនីយដ្ឋាននៅតំបន់ Mong Kok កាលពីដើមឆ្នាំនេះ។

អ្នកទាំងបី ដែលក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ផងនោះ បានសារភាពថា ពិតបានលក់សាច់ឆ្កែ និងឆ្មា នៅភោជនីយដ្ឋានមួយនេះពិតមែន អំឡុងការកាត់ក្តី កាលពីថ្ងៃសុក្រ។

គួររម្លឹកថា អាជ្ញាធរបានឆ្មក់ចូលទីតាំងនេះ ក្នុងខែកុម្ភៈ បន្ទាប់ពីមានការផ្តល់ព័ត៌មាន ពីមន្ត្រីសម្ងាត់ម្នាក់។
ការលក់សាច់ឆ្កែ និងឆ្មា ត្រូវបានហាមឃាត់ ក្នុងទីក្រុងហុងកុង។ លើសពីនេះ ជនអន្តោប្រវេសន៍ខុសច្បាប់រឹតតែត្រូវបានរារាំង ពីគ្រប់ទម្រង់នៃការងារ ឬ អាជីវកម្ម ហើយបើបំពាន អាចជាប់ពន្ធនាគារ រហូតដល់ ៣ឆ្នាំ ក៏មាន៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner