ឱកាសវិនិយោគ IDI Investment Roadshow សម្រាប់សហគ្រិន និងវិនិយោគិនក្នុងប្រទេសកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ រវាងសហគ្រិនក្នុងស្រុក និងវិនិយោគិនអន្តរជាតិ
(ភ្នំពេញ)៖ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានរៀបចំពិធីបង្ហាញឱកាសវិនិយោគ IDI Investment Roadshow សម្រាប់សហគ្រិន និងវិនិយោគិនក្នុងប្រទេសកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ រវាងសហគ្រិនក្នុងស្រុក និងវិនិយោគិនអន្តរជាតិ អ្នកវិនិយោគ សហគ្រិន និងអ្នកដឹកនាំក្នុងឧស្សាហកម្មនានា ដើម្បីមកស្វែងយល់ និងពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមហ៊ុន IDI និង ID Capital Plc បានលើកឡើងពីដំណើរ និងទិសដៅអនាគតរបស់ IDI និង ID Capital Plc សារៈសំខាន់នៃការសហការ និងការច្នៃប្រឌិត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ លោកបានបញ្ជាក់ថា៖ «ការរកមូលនិធិសម្រាប់គម្រោងកសិកម្ម គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ សម្រាប់កំណើនសេដ្ឋកិច្ចរបស់យើង ។ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) នឹងប្តេជ្ញាចិត្តក្នុងការលើកទឹកចិត្តដល់ការនាំចូលបច្ចេកវិទ្យាកសិកម្មថ្មីៗប្រកបដោយភាព នវានុវត្តន៍ រួមជាមួយការអនុវត្ត ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ។
លោក ចាប សុភ័គ អគ្គលេខាធិការនៃសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានឱ្យដឹងផងដែរថា នេះជាវេទិកាបើកចំហដែលម្ចាស់អាជីវកម្ម ដៃគូ និងអ្នកវិនិយោគអាចជួបជុំគ្នា ដើម្បីបង្ហាញពីគំនិតអាជីវកម្ម ស្វែងរកការវិនិយោគ ចែករំលែកចំណេះដឹង និងការកសាងទំនាក់ទំនងគ្នាក្នុងបនញតាញអាជីវកម្ម »។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសក្តានុពលនៃការវិនិយោគកសិកម្មនៅកម្ពុជា និងគូសបញ្ជាក់អំពីផែនការសម្រាប់ QIP (គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) និង AIP (គម្រោងវិនិយោគកសិកម្ម) ដែលមានគោលបំណងក្នុងការបង្កើតប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ដែលមានភាពរឹងមាំ ដោយផ្តោតទៅលើការលើកកម្ពស់ផលិតភាពកសិកម្ម រួមជាមួយការកែលម្អប្រព័ន្ធផ្គត់ផ្គង់សង្វាក់ភស្តុភារ និងការធានាការអនុវត្តប្រកបដោយចីរភាព ៕
ដោយ / គ្រី សម្បត្តិ