សិក្ខាកាម ៩៥%យល់ដឹងយ៉ាងច្បាស់អំពីការបណ្តុះបណ្តាលវគ្គចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាន
វគ្គបណ្តុះបណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋានដែលរៀបចំដោយសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡារយៈពេល៤ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៩ ខែ កញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ជាផ្លូវការ ដោយសិក្ខាកាម៩៥%ត្រូវបានធ្វើតេសសមត្ថភាពជាប់ជាស្ថាពរ។
វគ្គបណ្តុះបណ្តាលកម្រិតមូលរដ្ឋាននេះ មានសិក្ខាកាមចូលរួមចំនួន៣០នាក់មកពីបណ្តាលរាជធានីខេត្តចំនួន៣ មានក្លិបចំនួន៧ កម្ពុជា៤ និងក្លិបបរទេសក្នុងស្រុកចំនួន៣។
លោក នូ សុផល អគ្គលេខាធិការ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានថ្លែងលើកឡើងថា ការរៀបចំចំវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាននេះ មានគោលបំណងផ្តល់ចំណេះដឹងដល់មន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនីឱ្យកាន់តែយល់ដឹងបន្ថែមអំពីច្បាប់តួនាទីភារកិច្ចរបស់ចៅក្រម អាជ្ញាកណ្តាល ការរៀបចំនៅទីលានប្រកួត និង ផែនការយុទ្ធសាស្រ្តតួនាទីជាគ្រូបង្វឹក។
លោក អគ្គលេខាធិការ អះអាងទៀតថា សម្រាប់៥មុខវិជ្ជា ដែលជាមេរៀបយកមកបង្ហាត់បង្រៀនដោយគ្រូជំនាញរយៈពេល៤ថ្ងៃនេះ សិក្ខាកាមប្រមាណជា ៩៥%ភាគរយនៃសិក្ខាកាមសរុប គឺត្រូវបានធ្វើតេសមត្ថភាពយល់ដឹងយ៉ាងច្បាស់អំពីមុខវិជ្ជាដែលគ្រូបានបង្ហាត់ ទាំងអស់នេះ បានសរបញ្ជាក់ឱ្យឃើញថា សិក្ខាកាមជាមន្រ្តីបច្ចេកទេស គ្រូបង្វឹក និងកីឡាករកីឡាការិនី នឹងនាំយកចំណេះជំនាញទៅចែករំលែកបន្តដល់បណ្តាលក្លិបប្រកបដោយគុណភាព។
លោក អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតមូលនេះទៅ សហព័ន្ធនឹងបើកវគ្គផ្សេងទៀតជាបន្តបន្ទាប់ជូនមន្រ្តី គ្រូបង្វឹក កីឡាករកីឡាការិនី ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្លាយជាធនធានកម្រិតអន្តរជាតិ។ ពិសេស គឺពង្រីកធនធានគ្រិកឃីតនៅកម្ពុជាឱ្យមានកាន់តែច្រើនឆ្លើយតបការប្រកួតកម្រិតអន្តរជាតិ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវគ្គចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាននេះ មានសិក្ខាកាម ចំនួន៣០នាក់ មកពី៧ក្លិប ក្នុងនោះសិក្ខាកាម៩៥%ត្រូវបានធ្វើតេសយល់ដឹងយ៉ាងច្បាស់អំពីមុខវិជ្ជាទាំង៥នៃវគ្គបណ្តុះបណ្តាល៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ