អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោល ជួបអនុប្រធានសហព័ន្ធកីឡាវាយកូនគោលសាធារណៈប្រជាមានិតចិនផ្លាស់ប្តូរយោបល់លើវិស័យកូនគោល

អត្ថបទដោយ៖
ឈឹម សុផល

ឯកឧត្តម ជា បូរ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធវាយកូនគោលកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Tian xiaojun អនុប្រធានសហព័ន្ធកីឡាវាយកូនគោលជាតិប្រទេសចិន និងលោកLi Jinliang ប្រធានគណៈកម្មាការប្រកួតកីឡាករអាជីពបុរស សហព័ន្ធកីឡាវាយកូនគោលជាតិប្រទេសចិន ក្នុងឱកាសនៃព្រឹត្តិការណ៍កិច្ចសន្ទនា ការអភិវឌ្ឍន៍រួមនៃសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិចិន-អាស៊ាន ២០២៤ និងការអញ្ជើញប្រកួតកីឡាវាយកូនគោលអន្តរជាតិចិន-អាស៊ាន ស្របពេលដែលទីក្រុង Naning កំពុងរៀបចំព្រឹត្តិការណ៍ China Asean Expo លើកទី២១ ។

ក្នុងឱកាសនៃទំនួបទ្វេរភាគីនេះ ឯកឧត្តមអគ្គលេខាការសហព័ន្ធកីឡាវាយកូនគោលជាតិ ទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើវិស័យកូនគោល ដូចជា ការបណ្តុះបណ្តាល យុវជនថ្នាល និងកីឡាករជម្រើសជាតិ ការបណ្តុះបណ្តាល អាជ្ញារកណ្តាល នឹង គ្រូបង្វឹក មន្ត្រីបច្ចេកទេសបញ្ជូនកីឡារកមកប្រកួតដើម្បីអភិវឌ្ឍសម្ថភាព និងរៀបចំការប្រកួតដើម្បីអោយមានការផ្សារភ្ជាប់ធុរកិច្ច និងពព្រឹងសមត្ថភាពកីឡាការ ៕

រូបភាព ៖ សហព័ន្ធ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner