លោក ហ៊ុន ម៉ានី ៖ ប្រកួតវេចអន្សម ជាមួយនឹងចុងភៅ Chef Nak ក្នុងកម្មវិធី«ភ្ជុំបិណ្ឌវេចនំជុំញាតិ»

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមវេចនំអន្សម ក្នុងកម្មវិធី«ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅបរិវេណវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញានេះ។

ស្ថិតក្នុងកម្មវិធីនោះទៀតសោត លោក ហ៊ុន ម៉ានី បានចូលរួមប្រកួតវេចនំអន្សម ជាមួយនឹងចុងភៅដ៏ល្បី Chef Nak ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ដែលបានចូលរួមកម្មវិធី ក្រោយពេល ធ្វើបុណ្យកាន់វេនបិណ្ឌរួចក្នុងវត្តគល់ទទឹង។

សូមបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធី«ភ្ជុំបិណ្ឌវេចនំជុំញាតិ» ពីថ្ងៃទី២៨ -២៩ កញ្ញា ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះពីរបៀបវេចនំ ចូលរួមអភិរក្ស ក៏ដូចជាផ្សព្វផ្សាយពីនំប្រពៃណីខ្មែរ។ ក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះ ក៏មានការសម្តែងចាប៉ីដងវែង រៀនបត់ផ្កា ការសម្តែងធម្មទេសនា សមាធិ ស្មូត និងសូត្រកំណាព្យ ដឹកនាំដោយ ព្រះតេជគុណ គូ សុភាព រួមទាំងការឈ្វេងយល់ពីពាក្យសង្ឃស័ព្ទផងដែរ ៕

ដោយ ៖ ជា យូគៀង និងឡាយ ឡុង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner