រថភ្លើងល្បឿនលឿនជប៉ុន Shinkansen អាយុកាល ៦០ឆ្នាំ
បរទេស៖ រថភ្លើងល្បឿនលឿនធ្វើដំណើរមិនឈប់ Shinkansen បានចាប់ផ្តើមដំណើរការ រវាងទីក្រុងតូក្យូ និងអូសាកា នៅថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៦៤ ជាហេតុនាំឲ្យរថភ្លើងល្បឿនលឿនរបស់ជប៉ុន ប្រភេទនេះ បានឈានចូលដល់អាយុកាល ៦០ឆ្នាំហើយ គិតត្រឹមស្អែកនេះ។
គួររម្លឹកថា បន្ទាប់ពីសង្គ្រាមលោកលើកទី២
ជប៉ុនបានប្រកាសពីយុគសម័យថ្មី សម្រាប់ការធ្វើដំណើរតាមផ្លូវដែក។ មកដល់បច្ចុប្បន្ន សេវាកម្មនេះនៅតែសំខាន់សម្រាប់សេដ្ឋកិច្ច និងរបៀបរស់នៅ របស់ប្រទេសជាតិ។
ក្នុងមួយថ្ងៃៗ ជិតមួយភាគបួន នៃអ្នកដំណើរមួយលាននាក់ ជិះខ្សែរថភ្លើង Tokaido Shinkansen ដែលលាតសន្ធឹងពីទីក្រុងតូក្យូ កាត់ពីលើភ្នំ Fuji ទៅតំបន់ Hakata ប្រហែល៥ម៉ោង។ រីឯ រថភ្លើង Nozomi Shinkansen មកដល់ ស្ថានីយ៍ រៀងរាល់៥នាទីម្តង។
ក្រុមហ៊ុន JR Central និយាយថា មិនដែលមានឧបទ្ទវហេតុ បណ្តាលឱ្យមនុស្សស្លាប់ ឬរបួស នៅលើរថភ្លើងល្បឿនលឿន ជាមួយនឹងល្បឿន៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រភេទនេះ
នោះទេ សូម្បីតែនៅក្នុងប្រទេស ដែលមានការរញ្ជួយដី ព្យុះទីហ្វុង និងព្រិលធ្លាក់ខ្លាំង ក៏ដោយ។
លោក Daisuke Kumajima មន្ត្រីទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនបានប្រាប់ AFP ថា សុវត្ថិភាពគឺជា «អាទិភាពកំពូលរបស់យើង..យើងយកចិត្តទុកដាក់លើការអប់រំ និងការបណ្តុះបណ្តាលបុគ្គលិករបស់យើងយ៉ាងខ្លាំង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត