បណ្ឌិត ជីវ កេង និងលោកជំទាវអញ្ជើញកាន់បិណ្ឌវេនទី ១២ នៅវត្តឥន្ទ្រីយ៍សំវរ:
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ធំ៖ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា រួមទាំងក្រុមគ្រួសារ បងប្អូន អញ្ជើញវេន កាន់បិណ្ឌវេនទី១២ នៅវត្តឥន្ទ្រីយ៍សំវរ:ហៅវត្តខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវរួមទាំងបងប្អូនពុទ្ធបរិស័ទបាននាំយកនូវទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត នោះរួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកក្រូច និងបច្ច័យសម្រាប់កសាងមួយចំនួនទៀត។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីសាសនាដ៏ធំមួយនៅកម្ពុជាដែលប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ៕
ដោយ៖ប៊ុន រដ្ឋា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។