ប្រធានក្រុមការងារ ឃុំសាលាវិស័យអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តចំនួនបីក្នុងឃុំ
កំពង់ធំ៖លោក ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ និង លោកស្រី វ៉ន ម៉ាលាភ តំណាងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង និងក្រុមការងារដោយមានការចូលរួមពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ ព្រមទាំងក្រុមការងារចុះជួយឃុំទាំងមូល បានចូលរួមដាក់បិណ្ឌវេនទី១១ នៅវត្តចំនួន៣ ក្នុងចំណោមវត្តទាំង៧ នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងពិធីដាក់បិណ្ឌនេះដែរ លោកប្រធានក្រុមការងារ និងសហការីបាន រាប់បាត្រ ប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួន និងបច្ច័យដល់វត្តទាំងបីក្នុងមាន៖ ១. វត្តវិប្បស្សនាតាឡែកថ្មី ,២.វត្តតាឡែកចាស់ និង៣.វត្តភូមិស្រែ។ ក្នុងមួយវត្តទទួលបានទេយ្យទានមាន អង្ករ ទឹកស៊ីអ៊ីវ , ទឹកត្រី, មី , ទឹកបរិសុទ្ធ, ស្លាដក, ទឹកផ្លែឈើនិងបច្ច័យកសាងចំនួន១,៣៥០,០០០រៀល, ជូនបច្ច័យអាចារ្យ លោកយាយ លោកតា ប្រជាការពារក្នុងមួយវត្តមួយរៀល។ចំណែករដ្ឋបាលឃុំចូលរួមជាបច្ច័យកសាងវត្តទាំងបីចំនួន ៤៥០,០០០រៀលផងដែរ៕
ដោយ៖ប៊ុនរដ្ឋា