កម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមលក្ខណៈរួចជាស្រេចបំពេញភារកិច្ចក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖កម្លាំងអន្តរាគមន៍នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួចក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងត្រៀមកង ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ​ផ្សេងៗ ជាយថាហេតុនៅក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ តាមបទបញ្ជាឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ​ការ​សឹករងកំពង់ធំ។

ក្នុងការផ្សព្វផ្សាយនិងដាក់ផែនការកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​បាន​ណែនាំ​ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកងកម្លាំងផ្ដល់អាវុធទាំងបី អាជ្ញាធរដែនដី​គ្រប់​លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាពនៅតំបន់ទីប្រជុំជន ទីវត្តអារាម និងរមណីយដ្ឋាន កន្លែងជួបជុំនានា ឱ្យទទួលបានសន្តិសុខល្អ និងមានសុវត្ថិភាព៕
ដោយ៖ ប៊ុន រដ្ឋា

ads banner