រដ្ឋមន្រ្តីក្រសួងការពារជាតិផ្តល់អំណោយដល់គ្រួសារសារយោធិនពិការមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ

បន្ទាយមានជ័យ៖គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆ័ត្រ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យបានទទួលអំណោយ ពីឯកឧត្ថមនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ តាមរយៈឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ។

ក្នុងពិធីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ យន្ត មីនបានកោតសរសើរ ចំពោះការដឹកនាំ និងការអភិវឌ្ឍសមិទ្ធផលនានាក្នុងអង្គភាពជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមណ្ឌល។នាយឧត្តមសេនីយ៍បន្តទៀត ថាសង្គ្រាមកន្លង ទៅបានធ្វើឱ្យយោធិនមួយចំនួនធ្លាក់ខ្លួនពិការរហូតមកដល់សព្វថ្ងៃនេះ។តែទោះបីជាយ៉ាងណាក្រោយបាន ទទួលសន្តិភាពពេញលេញក្រោម នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន​សែន មិនបានបោះបង់ ចោល បងប្អូន ដែលបានបូជាឈាមស្រស់ និងសាច់ស្រស់ក្នុងសមភូមិ នោះឡើយ។សម្តេចតេជោ ហ៊ុន សែន តែងតែនឹករលឹក និងគិតគូរ ឧបត្ថម្ភជារឿយៗដល់បងប្អូនដែលជាកងកម្លាំង និងអតីតយុទ្ធជន គ្រប់ៗគ្នា ។

ឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧បានជម្រាបនាយឧត្តមសេនីយ៍ យន្ត មីន និងគណៈ
ប្រតិភូថា មណ្ឌលបច្ចុប្បន្នមានអតីតយុទ្ធជនជាកងទ័ពនគរបាល និងកងរាជអាវុធហត្ថរួមទាំងក្រុមគ្រួសារផងដែរ។ក្នុងនោះ
គ្រួសារយោធិនពិការចំនួន៦៥០គ្រួសារ ស្មើនឹងមនុស្សរាយ១.៨៨៤ ។ មណ្ឌលក៏ទទួលបានអំណោយបន្ថែមដូចជា ផ្ទះគ្រូបង្រៀន, អគារ សិក្សា និងអគារបណ្ណាល័យកំពុងសាងសង់, ការស្ដារបឹង សម្រាប់ ផលិតទឹកស្អាត ,រថយន្តសង្គ្រោះ ដែលជាអំណោយផ្ទាល់ របស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ សម្រាប់ បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌល ផងដែរ។

ឧត្ដមសេនីយ៍ត្រី ជា ព្រឿង បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាព្រម ទំាងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត ដែលជានិច្ច ជាកាលតែងតែគិតគូពីសុខទុក្ខនិងផ្ដល់អំណោយជូនយោធិនពិការ និងគ្រួសារជាបន្តបន្ទាប់។

សូមជម្រាបថាអំណោយដែលប្រគល់ជូនគ្រួសារយោធិនពិការមានថវិកា,មីនិងឃីតមួយគ្រួសារមួយកញ្ចប់និងបច្ច័យ១ ០០០ ដុល្លារ ស៊ីម៉ងត៍ ១០តោនសម្រាប់កសាងវិហារ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីនាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោកនិងជាប្រធាន គណៈកម្មការ គ្រប់គ្រងកសាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ឧត្ដមសេនីយ៍ឯក ឯក សំអូនមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាកាយោធភូមិភាគទី៥ និងលោក លី សុវណ្ណរិទ្ធ អភិបាល រងខេត្តបន្ទាយមានជ័យផងដែរ៕


ដោយ៖ឃិន គន្ធា

ads banner