សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងមន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករ បានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី០២ តុលា ២០២៤ ។
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃភ្ជុំបិណ្ឌនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ នេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការរាជរដ្ឋាភិបាល បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាន នាំយកនូវ បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែល បានធ្វើមរណកាលទៅហើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-32-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-34-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-35-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-37-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-38-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-43-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-45-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-51-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-04-55-681x1024.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-02-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-06-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-14-1024x961.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-15-1024x789.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-20-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-25-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-35-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-38-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-40-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-43-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-53-1024x681.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-05-58-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-06-02-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-06-15-1024x681.jpg)