សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបាន អញ្ជើញ ចូលរួម បុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក)មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១៥ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ។
ថ្ងៃភ្ជុំបិណ្ឌនៅវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក) ព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការព្រឹទ្ធសភា បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាន នាំយកនូវ បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ចំនួន២៥០អង្គ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែល បានធ្វើមរណកាលទៅហើយ ជាពិសេស សូមឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ៖
-មហាឧបាសក លីន គ្រី និងអ្នកឧកញ្ញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតាបិតាបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)
-លោកជំទាវ មហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភក៍ ប៊ុន សុថា
-អ្នកឧកញ្ញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជា មាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)
-កូនប្រុស ហ៊ុន កំសត់
-ជីដូន ជីតា និងញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក
បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជាច្រើនមុខរួច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ បានអញ្ជើញព្រលែងសត្វចាប និងបានបួងសួងសុំឱ្យកម្ពុជាទាំងមូលជួបតែសុខសន្តិភាពសុខក្សេមក្សាន្តជានិច្ចនិរន្ត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-29-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-31-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-34-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-37-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-42-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-49-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-00-58-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-01-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-07-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-13-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-23-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-34-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/10/photo_2024-10-02_14-01-46-1024x682.jpg)