រូបសំណាក Donald Trump អាក្រាតកាយដ៏ខ្ពស់ត្រូវបានសង់ឡើង

បរទេស៖ រូបសំណាកអាក្រាតកាយ បេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump ដែលដាក់ស្លាកថា «គួរឲ្យអាណិត» កម្ពស់១៣ម៉ែត្រ ត្រូវបានសាងសង់ នៅលើដីមួយកន្លែង ក្បែរផ្លូវហាយវេ នៅក្នុងរដ្ឋ Nevada នាពេលថ្មីៗនេះ នេះបើតាមការចេញផ្សាយរបស់កាសែត Sky News។

យ៉ាងណាមិញ មិនមានការបញ្ជាក់ច្បាស់ថា អ្នកណានៅពីក្រោយរូបចម្លាក់នេះនោះទេ ប៉ុន្តែ គណបក្សសាធារណរដ្ឋ ប្រចាំនៅ Nevada បាននិយាយថា ខ្លួន«ថ្កោលទោសយ៉ាងខ្លាំងចំពោះរូបចម្លាក់ដ៏គួរឱ្យសោកស្ដាយ» ដោយបន្ថែមថា «វាជាការប្រមាថ មើលងាយ»។

អ្នកនាំពាក្យរបស់សិល្បករអនាមិក ដែលនៅពីក្រោយការងារនេះ បាននិយាយថា ការដំឡើងនេះមានឈ្មោះថា «ឃោរឃៅ និងអាសអាភាស»។ គេបានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក ឈ្មោះ KSNV ថារូបសំណាកនេះ ត្រូវបានធ្វើពីស្នោ នៅលើរបារដែក ដោយមានបំណង «បញ្ឆេះការសន្ទនា» នេះបើតាម Sky News ដដែល។

យ៉ាងណាមិញ រូបសំណាកនេះ ត្រូវដកចេញវិញ នៅយប់ថ្ងៃច័ន្ទ សប្តាហ៍នេះ។ គួរឲ្យដឹងថា រដ្ឋ Nevada បានបោះឆ្នោតភាគច្រើន ឱ្យគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីបួនលើកចុងក្រោយ ប៉ុន្តែ ក្នុងឆ្នាំ២០២០ លោក Joe Biden បានឈ្នះរដ្ឋមួយនេះ ជាមួយនឹងសម្លេងឆ្នោត ដែលប្រកៀកប្រកិតនឹងលោក Trump៕

ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner