ផ្ទុះគ្រាប់បែកនៅព្រលាយន្តហោះជប៉ុន មនុស្ស៣,៤០០នាក់ខកដំណើរ

បរទេស៖ នៅអាកាសយានដ្ឋាន Miyazaki ភាគនិរតីនៃប្រទេសជប៉ុន មានករណីផ្ទុះគ្រាប់បែកមួយគ្រាប់ បណ្តាលឲ្យមានការលុបចោលជើងហោះហើរ ជាង៨០លើក មនុស្សជាង៣,៤០០នាក់ខកខានមិនបានធ្វើដំណើរការ ប៉ុន្តែ ពុំទាន់មានការរាយការណ៍ អំពីចំនួនមនុស្សរបួស ឬ ស្លាប់ ក្នុងហេតុការណ៍នេះនោះទេ។

កាសែត BBC បានចុះផ្សាយថា ជាគ្រាប់បែកមិនទាន់ផ្ទុះ ទម្ងន់ជាង២២០គីឡូក្រាម ដែលធ្លាប់ត្រូវបានអាមេរិកទម្លាក់ កំឡុងសង្គ្រាមលោកលើកទី២ ហើយបានកប់នៅចំណុចមួយ នៃអាកាសយានដ្ឋាន កាលពីថ្ងៃពុធ។ ការផ្ទុះ បានបន្សល់ទុករណ្តៅលាតសន្ធឹង៧ម៉ែត្រ ប៉ុន្តែមិនមានយន្តហោះ នៅក្បែរនោះទេ ពេលកើតហេតុ។ យ៉ាងណាមិញ ព្រលានយន្តហោះ ត្រូវបានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍។

ដោយស្ថិតនៅចុងភាគអាគ្នេយ៍ នៃកោះ Kyushu អាកាសយានដ្ឋាន Miyazaki ត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៤៣។ គ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតត្រូវបានគេរាយការណ៍ថា រកឃើញនៅការដ្ឋានសំណង់ក្បែរនោះ ក្នុងឆ្នាំ២០០៩ និង ២០១១។ គ្រាប់បែកសរុបចំនួន ២,៣៤៨ គ្រាប់ ទម្ងន់សរុប៤១តោន ត្រូវបានកម្ទេចចោល នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០២៣៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner