នាវា​អង់គ្លេសត្រូវបានវាយប្រហារ​លើសមុទ្រ ក្នុងពេលលីបង់-អ៊ីស្រាអែលតានតឹង

បរទេស៖ ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយពួកឧទ្ទាម Huthi បានបង្ហាញពីកប៉ាល់ប្រេងអង់គ្លេស ដែលត្រូវបានពួកគេ វាយប្រហារ នៅសមុទ្រក្រហម កាលពីពេលថ្មីៗនេះ ពោលក្នុងពេលដែលលីបង់-អ៊ីស្រាអែល ឡើងកម្តៅខ្លាំង។

ពួក Huthis បានកំណត់គោលដៅវាយប្រហារកប៉ាល់ នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាអ្វីដែលពួកគេពិពណ៌នាថា ដើម្បីគាំទ្រប៉ាឡេស្ទីន អំឡុងសង្គ្រាម រវាងអ៊ីស្រាអែល និងហាម៉ាស។ ប៉ុន្តែ ថ្មីៗនេះ ពួកគេបានអះអាងថា នឹងបង្កើនព្យុះភ្លៀងថែមទៀត ជាការគាំទ្រដល់លីបង់ ដែលកំពុងតានតឹងខ្លាំង ជាមួយអ៊ីស្រាអែល។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ឧទ្ទាម Huthi នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនាវាពីរគ្រឿង ឈ្មោះ Cordelia Moon និង Marathopolis ។

ទីភ្នាក់ងារដែនសមុទ្រអង់គ្លេស UKMTO បាននិយាយថា នាវាទាំងពីរគ្រឿង ត្រូវបានខូចខាត នៅក្នុងការវាយប្រហារ ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃអង្គារ។ ប្រភពបញ្ជាក់ថា មួយគ្រឿង ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំធុងប្រេង ហើយនាវាទីពីរ ត្រូវបានបាញ់ដោយគ្រាប់មីស៊ីល នៅរយៈពេលតិចជាងបីម៉ោង ក្រោយមក៕​

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner