សម្ដេចធិបតី បង្ហាញតារាងកម្មវិធី និងទីតាំង ដើម្បីទទួលបានសេវាកម្មរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកមកពុជា បង្ហាញតារាងកម្មវិធី និងទីតាំង ដើម្បីទទួលបានសេវាកម្មរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
សម្ដេចធិបតី សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
ជាមួយគ្នានេះ សម្ដេច សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។
សូមបញ្ជាក់ផងដែរថា សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ៕
ដោយ ៖ វណ្ណលុក