ផ្លែល្ពៅយក្សនាំលាភសំណាងដល់បុរសម្នាក់នៅអាមេរិក

វ៉ាស៊ីនតោន៖ អ្នកដាំល្ពៅម្នាក់បានឈ្នះប្រាក់រង្វាន់រាប់ពាន់ដុល្លារ ពីកម្មវិធីប្រកួតប្រជែងស្វែងរកផ្លៃល្ពៅយក្សធំជាងគេ។

អ្នកដាំល្ពៅជាច្រើននាក់បានប្រមូលផ្តុំគ្នានៅឯព្រឹត្តិការណ៍ពិព័រណ៍ Topsfield ប្រចាំឆ្នាំ មានឈ្មោះថា New England Giant Pumpkin Weigh-Off នៅរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក។

នៅក្នុងពិព័រណ៍នេះ ក៏មានការប្រកួតប្រជែងស្វែងរកផ្លែល្ពៅយក្សធំជាងគេផងដែរ ហើយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់រាប់ពាន់ដុល្លារ។ លោក Stephen Connolly បានឈ្នះការប្រកួតនេះ ជាមួយនឹងផ្លែល្ពៅយក្សរបស់គាត់ដែលមានទម្ងន់ជាង ១ពាន់គីឡូក្រាម។

លោក Stephen Connolly បានរៀបរាប់នៅឯពិព័រណ៍ Topsfield ថា លោកពិតជាមានអារម្មណ៍រំភើបណាស់… លោកមិនគិតថា លោកអាចធ្វើបានទេ។ លោក Connolly បន្ថែមថា រូបលោកតែងតែព្យាយាមចូលរួមប្រកួតជារៀងរាល់ឆ្នាំ និងមិនដែលបោះបង់ម្តងណាទេ ទើបរឿងនេះអាចកើតឡើង។

អភិបាលរដ្ឋ Massachusetts អ្នកស្រី Maura Healey បាននិយាយថា នេះគឺជាពិព័រណ៍កសិកម្មមានវ័យចំណាស់បំផុតក្នុងប្រទេស ពោលគឺមានអាយុកាល ២០៦ឆ្នាំមកហើយ ហើយដំបូងឡើយមានឈ្មោះថា ពិព័រណ៍ Topsville Fair។

អ្នកស្រីបានគូសបញ្ជាក់ថា ការបង្កើតឱ្យមានព្រឹត្តិការណ៍ពិព័រណ៍កសិកម្មដ៏សំខាន់នេះឡើង គឺក្នុងគោលបំណងបង្ហាញដល់មនុស្សជំនាន់ក្រោយៗ បានដឹងពីប្រវត្តិសាស្រ្ត និងប្រវត្តិកសិកម្មរបស់រដ្ឋ Massachusetts ដែលនៅតែខ្លាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner