កូឡុំប៊ីស្វែងរកជើងខ្លាំងឆុងកាហ្វេចេញទៅប្រកួតកម្រិតពិភពលោក

បូហ្គោតា៖ កូឡុំប៊ីបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតឆុងកាហ្វេអន្តរជាតិ ហើយអ្នកឈ្នះនឹងតំណាងឱ្យប្រទេស ដែលជាអ្នកផលិតកាហ្វេធំជាងគេទី៣ របស់ពិភពលោក ទៅប្រកួតកម្រិតអន្តរជាតិ។

អ្នកជំនាញឆុងកាហ្វេជាច្រើនរូប បានប្រមូលផ្តុំគ្នានៅឯព្រឹត្តិការណ៍ប្រកួតកាហ្វេអន្តរជាតិដ៏ធំមួយនៅក្នុងរដ្ឋធានីនៃប្រទេសកូឡុំប៊ី ដើម្បីបញ្ចេញចំណេះជំនាញ និងទេពកោសល្យឆុងកាហ្វេរៀងៗខ្លួន។

អ្នកជំនាញឆុងកាហ្វេដែលត្រូវបានជ្រើសរើសមកពីស្ថាប័នចំនួន២៣ បានបញ្ចេញស្នាដៃឆុងកាហ្វេរបស់ខ្លួន រួចចាក់កាហ្វេដែលឆុងរួចចូលពែងដាក់ជូនក្រុមគណៈវិនិច្ឆ័យភ្លក់រសជាតិ និងវាយតម្លៃស្វែងរកឯកជើង ដែលនេះជាការប្រកួតឆុងកាហ្វេ Barista Championship ថ្នាក់ជាតិលើកទី១៨ រៀបចំឡើងដោយ Cafe de Colombia នៅក្នុងរដ្ឋធានីបូហ្គោតា។

អ្នកចូលរួមប្រកួតមួយរូបបានរៀបរាប់ថា ខ្ញុំគិតថា កាហ្វេ គឺជាភេសជ្ជៈដែលនាំមនុស្សមកជួបជុំគ្នា។ នៅពេលមានការជួបជុំគ្នា តែងតែមានកាហ្វេមួយពែង ដូច្នេះវាជាភេសជ្ជៈដែលគេនិយមទទួលទានជាសកល។

អ្នកនាំចេញកាហ្វេក្នុងស្រុកប្រាប់កាសែតបារាំង AFP ថា អ្នកឈ្នះនឹងតំណាងឱ្យកូឡុំប៊ី ដែលជាអ្នកផលិតកាហ្វេធំជាងគេទី៣ របស់ពិភពលោក ដើម្បីទៅចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ World Barista Championship (WBC)៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner