អ៊ីស្រាអែលសម្លាប់សមាជិកក្រុមហេសបូឡាជាង ៤០០នាក់ក្នុងសង្គ្រាមលីបង់

បេរូត៖ កាលពីដើមខែនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា ខ្លួនបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាជើងគោកនៅប្រទេសលីបង់កាលពីដើមខែតុលានេះ។

ឧត្តមសេនីយទោ Daniel Hagri អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា យើងកំពុងកម្ទេចក្រុមហេសបូឡានៅលីបង់។

លោកបន្តថា ចាប់តាំងពីផ្តើមប្រតិបត្តិការយោធាជើងគោក អ៊ីស្រាអែលបានសម្លាប់ពួកភេរវករហេសបូឡាប្រហែល ៤៤០នាក់ ក្នុងនោះមាន ៣០នាក់ជាមេបញ្ជាការ។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ប្រហារគ្នាជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន បន្ទាប់ពីការវាយឆ្មក់របស់ពួកហាម៉ាសយ៉ាងសាហាវចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

ក្រុមប្រដាប់អាវុធលីបង់បានប្តេជ្ញាបន្តវាយប្រហារអ៊ីស្រាអែល រហូតដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាកើតឡើង។

ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីពេលថ្មីៗនេះថា មនុស្សជាង ២,០០០នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ដើម្បីប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីខែតុលាឆ្នាំមុន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner