រដ្ឋមន្រ្តីក្រសួងអប់រំ៖ ឆ្នាំខាងមុខការប្រឡងបាក់ឌុបនឹងរំកិលមកត្រឹមខែសីហាវិញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថានៅឆ្នាំខាងមុខទៀតនេះ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)​នឹងត្រូវលើកមកធ្វើនៅ​ខែសីហាវិញ ការធ្វើបែបនេះគឺក្រៅពីជួយមិនឱ្យប៉ះពាល់ដោយសារ​ជំនន់ទឹក​ភ្លៀងហើយនៅជួយឱ្យសិស្សដែលប្រឡងជាប់អាចចូលរៀនទាន់ពេលវេលានៅតាមសាកលវិទ្យាល័យនានានៅបរទេសថែមទៀត។

ថ្លែងក្រោយបញ្ចប់ពីធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា់ការបង្ខិតពេលវេលាប្រឡង​របស់បេក្ចជន មកប្រឡងត្រឹមខែតុលាវិញនេះដោយសារតែថាធ្វើឱ្យដូច​កាលពី​មុនមកនេះពោលគឺមុនការរីករាលដាលនៃការផ្ទុះជំងឺកូវីដ១៩។ដោយសារ​តែការ​កើតជំងឺកូវីដ១៩ កន្លងមកក្រសួងបានធ្វើការពន្យាពេលការប្រឡងនេះដល់ខែខែធ្នូ និងខែមករាថែមទៀត ។ អញ្ចឹងពេលនេះក្រសួងចង់បង្ខិតវាមកដល់ខែសីហាវិញ។

ទាក់ទិនទៅនឹងការចង់បង្ខិតពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកត្រឹមខែសីហាវិញនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វការពន្យល់ថាគឺប្រយោជន៍ដើម្បី​ឱ្យ​សិស្ស និស្សិតដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅ​បរទេស​ឬទទួល​អាហាររូបករណ៍នៅបរទេស។

បើសិនបើមិនប្រឡងចប់ខែសីហាទេនឹងជួបការលំបាកពីព្រោះថានៅបរទេសបវេសនកាលនៅខែកញ្ញា។អញ្ចឹងឆ្នាំនេះយើងរុញការប្រឡងមកត្រឹមខែតុលា ហើយនៅឆ្នាំ​ខាង​​មុខការប្រឡងនឹងធ្វើនៅខែសីហាវិញ។ជាមួយគ្នាសម្រាប់ខែសីហា​មិនមាន​បញ្ហា​ប្រឈមនឹងការលិចទឹក និងពិសេសជាឱកាសដល់សិស្ស និស្សិតងាយដាក់ពាក្យ​ចូល​រៀន​នៅបរទេសថែមទៀត។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរ​នីមួយ​ៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមាន​បេក្ខជន​ម​ក​ពីវិទ្យាល័យអប់រំពិសេស។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner