បេក្ខជនម្នាក់នៅខេត្តសៀមរាបមកប្រឡង បាក់ឌុបទាំងកូនខ្ចី

(ភ្នំពេញ)៖ នេះជារូបភាពរបស់បេក្ខជនមួយរូបដែលមានកូនខ្ចី ហើយបានមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ០៨ តុលា ២០២៤។

បេក្ខជនរូបនេះមានឈ្មោះ គ្រៃ លាង អាយុ ២០ឆ្នាំរូបនេះប្រឡងនៅ បន្ទប់លេខ ១១ លេខតុ ២៧៣ អនុវិទ្យាល័យធ្លកអណ្ដូង ខេត្តសៀមរាប។

បេក្ខជនរូបនេះបានចេញមកបំបៅកូនខ្ចីក្នុងពេលប្រឡង ដែលបង្ហាញពីការខិតខំរៀនសូត្រ និងចង់បានសញ្ញាបត្រដ៏មានតម្លៃសម្រាប់ប្រចាំជីវិតរបស់ខ្លួនដែលខិតខំរៀនសូត្រចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ទី១២ដែលចំណាយពេលវេលាជាង១០ឆ្នាំកន្លងមក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner