នាយករដ្ឋមន្ត្រីជប៉ុនរំលាយសភាចោល
បរទេស៖ ប្រធានសភាជាន់ទាបជប៉ុន លោក Fukushiro Nukaga បាននិយាយថា នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោក Shigeru Ishiba បានរំលាយសភា មុនការបោះឆ្នោត ដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី២៧ ខែតុលា។
គណបក្ស Liberal Democratic Party ហៅកាត់ LDP របស់លោក Ishiba បានកាន់អំណាច ស្ទើរតែជាបន្តបន្ទាប់ អស់ជាច្រើនទសវត្សរ៍ មកហើយ ហើយមានការប្រាកដភាគច្រើនថា នឹងជាប់ឆ្នោតឡើងវិញ ប៉ុន្តែ លោក Ishiba ចង់បង្កើនចំនួនអាសនៈក្នុងសភាថ្មី ជាមួយនឹងការបន្តអាណត្តិរបស់លោក ក្រោយពេលនាយករដ្ឋមន្ត្រីមុន គឺលោក Fumio Kishida បានលាឈប់។
អ្វីជាការកត់សម្គាល់ លោក Ishiba ដែលទើបតែត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន ចង់ជំរុញគោលនយោបាយ បង្កើនការចំណាយ លើវិស័យការពារជាតិ ក៏ដូចជា ការជួយដល់តំបន់ក្រីក្រដែលរងគ្រោះខ្លាំងដោយវិបត្តិប្រជាសាស្រ្ត របស់ប្រទេសជប៉ុន។
លោក Ishiba បានប្រាប់អ្នកយកព័ត៌មាន កាលនៅថ្ងៃពុធនេះ ថា «យើងចង់ប្រឈមមុខនឹងការបោះឆ្នោតនេះដោយយុត្តិធម៌ និងដោយស្មោះ ដូច្នេះ សម្រាប់រដ្ឋាភិបាលនេះ ត្រូវទទួលបានការជឿទុកចិត្ត ជាសាធារណៈ»។
លោក លោក Fukushiro Nukaga ប្រធានសភាបានអានលិខិតរបស់នាយករដ្ឋមន្ត្រី ជាមួយនឹងត្រារបស់ព្រះចៅអធិរាជ ដោយរំលាយសភាជាផ្លូវការ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត