ព្រឹត្តិការណ៍ “ជិះកង់ដើម្បីជួយកុមារកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែ តុលា ឆ្នាំ ២០២៤
ភ្នំពេញ,១១ តុលា ២០២៤– ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំព្រឹត្តិការណ៍ “ជិះកង់ដើម្បីជួយកុមារកម្ពុជា” នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៤ ដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជា និងសាលារៀនដែលកំពុងត្រូវការការគាំទ្រ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសអោយ បុគ្គល ក្រុមគ្រួសារ និង សហគមន៍ចូលរួមជាផ្នែកមួយនៃការគាំទ្រកីឡាជិះកង់ និងពង្រឹងសុខភាពតាមរយៈការសម្រុះសម្រួលលើកិច្ចសប្បុរសធម៌។
ព្រឹត្តិការណ៍ “ ជិះកង់ដើម្បីជួយកុមារកម្ពុជា” គឺជាឱកាសមួយសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីជិះកង់កម្សាន្ត ដោយភាពសប្បាយរីករាយ។ កម្មវិធីនេះមិនត្រឹមតែលើកស្ទួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺមានន័យសំខាន់ក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ការសិក្សានៅក្នុងសង្គម។
ចូលរួមចុះឈ្មោះចូលរួមតាមរយ:ការ Scan QR Code ឬចុចដំណរភ្ជាប់នេះ https://bit.ly/ffbreg ជាបុគ្គល ឬជាក្រុម ឬអាចបរិច្ចាគបន្ថែមពីការចុះឈ្មោះនេះ តម្លៃចុះឈ្មោះ
១០ដុល្លារ សម្រាប់ ១០គម ១៥ដុល្លារ សម្រាប់ ២០គម ២០ដុល្លារ សម្រាប់ ៣០គម។ សម្រាប់កុមារអាយុ១៣ឆ្នាំ និងក្រោម ១៣ឆ្នាំ ចូលរួមដោយឥតគិតថ្លៃ! អ្នកចុះឈ្មោះទាំងអស់នឹងទទួលបាន អាវយឺត ១ Gym Sack ១ និងស្លាកលេខសម្គាល់ ១
ព័ត៌មានលម្អិតបន្ថែមសូមទាក់ទង:
H/P: (+855) 17 227 158
[email protected]