ថៃ-វៀតណាមឯកភាពសាកល្បងគំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»

បរទេស៖ វៀតណាមនិងថៃបានយល់ព្រមសាកល្បងសម្របសម្រួលប្រទេសពាក់ព័ន្ធនានា សាកល្បងគំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១» ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងតំបន់ នេះបើតាមខ្លឹមសារនៃជំនួប រវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នាពេលថ្មីៗនេះ។

បើតាមកាសែត VNexpress
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និង លោកស្រី Paetongtarn Shinawatra នាយរកដ្ឋមន្ត្រីថៃបានជួបគ្នាទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅទេសឡាវ ថ្មីៗនេះ ជជែកពីរឿងនេះ។

ថៃធ្លាប់បានស្នើឲ្យមានគំនិតផ្តួចផ្តើមទេសចរណ៍បែបនេះ ជាមួយនឹងប្រទេសអាស៊ីអាគ្នេយ៍ ចំនួន៥ផ្សេងទៀត រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម កាលពីដើមឆ្នាំ។ ការណ៍នេះនឹងអាចឱ្យអ្នកទេសចរកម្សាន្តប្រទេសអាស៊ានទាំង៦ ក្នុងកញ្ចប់ទិដ្ឋាការតែមួយ។

យ៉ាងណាមិញ មិន​មានការបញ្ជាក់ថា អនុវត្ត នៅពេលវេលាជាក់លាក់ណានោះទេ។ កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍ទាំង៦ បានស្វាគមន៍ភ្ញៀវទេសចរបរទេសរួមគ្នា ៧០លាននាក់ នេះបើយោងតាមទិន្នន័យផ្លូវការ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner