លោកជំទាវ​ ​ពោធិតី​ សាវត្ថី​ ប្រធានគណបក្សធម្មាធិបតេយ្យ​ រម្លឹកពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ​

ក្នុងឱកាសខួប​១២ឆ្នាំ​ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ​ នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​, លោកជំទាវ​ ​ពោធិតី​ សាវត្ថី​ ប្រធានគណបក្សធម្មាធិបតេយ្យ​ បានមានប្រសាសន៍រម្លឹកពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋដែលបានបន្សល់ទុកសម្រាប់ប្រជាពលរដ្ឋ។

លោកជំទាវ​ ​ពោធិតី​ សាវត្ថី​ បានមានប្រសាសន៍ថា​ ខួប​១២ឆ្នាំ​ នៃការចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ​ ធ្វើឱ្យលោកជំទាវ​ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំ និងនឹកឃើញពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋដែលបានបន្សល់ទុកសម្រាប់កម្ពុជា។

លោកជំទាវបានរម្លឹកពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋក្នុងការទាមទារឯករាជ្យជូនជាតិ​ មាតុភូមិ​ នៅឆ្នាំ១៩៥៣។ ព្រះអង្គអភិវឌ្ឍន៍ប្រទេសឱ្យមានការជឿនលឿនគ្រប់វិស័យទាំងអស់ក្នុងសម័យសង្គមរាស្ត្រ​និយម។ ប៉ុន្តែគួរឱ្យសោកស្តាយមានក្រុមក្បត់ខ្លះដូចជា​ សម​ សារី​ ,​ លន់​ នល់​ បង្កើតកលយុគ​ សង្គ្រាមក៏កើតមានឡើងដោយទម្លាក់ព្រះចេញពីព្រះរាជបល្ល័ង្ក។ បន្ទាប់មក​ ប៉ុល​ ពត​ សម្លាប់រង្គាលនៅប្រទេសកម្ពុជា។ ប៉ុន្តែព្រះបរមរតនកោដ្ឋព្យាយាមអត់ធ្មត់ដើម្បីនាំឯកភាពជាតិមកដល់កម្ពុជាម្តងទៀត​ គឺធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ រួមជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​ ធ្វើឱ្យមានឯកភាពជាតិដ៏ធំធេង​ ធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ធ្វើឱ្យមានច្បាប់រដ្ឋម្មនុញ្ញសម្រាប់តម្កល់ឱ្យប្រើប្រាស់រហូតមកដល់បច្ចប្បន្ននេះ៕
ដោយ៖ពលជ័យ

ads banner