កងទ័ពទាំងអស់ ត្រូវត្រៀមខ្លួនចូលរួមបង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាំងធនធានធម្មជាតិ គ្រឿងញៀនតាមព្រំដែន និងបទល្មើសឆបោកតាមអនឡាញ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាយករដ្ឋមន្ត្រី កម្ពុជា បានចេញបញ្ជាឱ្យកងទ័ព និងកងកម្លាំងទាំងអស់ យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសឆបោកតាមល្បែងអនឡាញខុសច្បាប់ ។

សម្តេចបវរធិបតី បញ្ជាក់ថា បទល្មើសដែលត្រូវចូលរួមប្រយុទ្ធប្រឆាំង មានបទល្មើសធនធានធម្មជាតិ ការជួយដូរគ្រឿងញៀនឆ្លងដែរន និងបទល្មើសឆកបោកតាមអនឡាញ។ សម្តេច ថា កិច្ចការការងារនេះ គឺជាកិច្ចការដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ហើយមន្ត្រីអនុវត្តច្បាប់របស់យើង ពិសេស កងកំលាំងនគរបាលជាតិ កងរាជអាវុធហត្ថ បានកំពេញភារកិច្ចបានល្អ ។

សម្តេចមហាបវរធិបតី បានលើកឡើងថា នៅកម្ពុជា គ្មានសង្គ្រាមទៀតទេ តែបដិវត្តន៍អាចដុតប្រទេសយើងបានដែលឈានដល់ការរៀបចាំបង្កើតយុទ្ធនាការ ដែលចំណុចនេះ ព្រួយបារម្ភចំពោះសន្តិសុខក្នុងប្រទេស ។

សម្តេចបានលើកឡើងទៀតថា សម្រាប់បទល្មើសបំផ្លាញធនធានធម្មជាតិ ការទន្ទ្រានយកធនធានធម្មជាតិ ការទប់ស្កាត់គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញនៅពេលខាងមុខ ដែលទាមទារមានការចូលរួមពីកងកំលាំងប្រដាប់អាវុធ ក្នុងការចូលរួមជាមួយកងកំលាំងនគបាលយុត្តិធម៌ ដែលមានកងរាជអាវុហត្ថ កងកំលាំងនគបាលជាតិ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេល ៦ខែមកនេះ កងកំលាំងប្រដាប់អាវុធ និងកងទ័ពជើងគោក ក៏បានចូលរួមទប់ស្កាត់នៅតំបន់ដែលមានការទន្ទ្រានកាប់ព្រៃឈើផងដែរ។ ដើម្បីឲ្យទប់ស្កាត់បទល្មើសនេះ ត្រូវមានកំលាំងជាប់ជានិច្ច ដែលពេលកន្លងមកនេះ បានដាក់ចេញកងកំលាំងកងយោធពលខេមភូមិន្ទនៅភូមភាគីទី១ ទី៤ និងទី៥ បានចូលទៅកាន់ទីតាំង ដែលជនល្មើសប្រព្រឹត្តិ ។

នៅចំពោះមុខកងកំលាំងប្រដាប់អាវុធ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានអះអាង​ថា ការប្រយុទ្ធប្រឆាំងនិងគ្រោះហានិភ័យដល់ប្រទេសជាតិ មិនមែនតែជាមួយ​ង្គ្រាម​នោះទេ ហើយក៏មិនមែនតែការបំផ្លិចបំផ្លាញ់សន្តិភាព អសន្តិសុខនោះទេ ប៉ុន្តែការ​បំផ្លាញ​ប្រទេសកម្ពុជា តាមរយៈកាបំផ្លាញធនធានជាតិ ឧក្រិដ្ឋកម្មការឆ្លងកាត់ព្រំដែន ពិសេសគ្រឿងញៀន ។

សម្តេចបវរធិបតី បានបន្ថែមថា កន្លងមកនេះ យើងគ្មានការពង្រាយកងកំលាំង​ប្រដាប់អាវុធជាផ្លូវការ ដើម្បីទប់ស្កាត់បទល្មើសនោះទេ ប៉ុន្តែពេលនេះ យើងត្រូវ​ត្រៀមកំលាំង ដើម្បីរៀបចំផែនការបទល្មើសទាំងនេះ ។

សម្តេច បានគូសបញ្ជាក់ថា បើយើងចាប់បានបទល្មើស គ្រឿងញៀន តាមទន្លេ ព្រោះ​កន្លែងខ្លះ មានរាប់រយគីឡូម៉ែត្រ ឆ្លងតាមព្រំដែន ដែលកំលាំងប៉ូលិស កងរាជ​អាវុធហត្ថ មានតិច កងកំលាំងកងទ័ពមាន ប៉ុន្តែគ្មានបទបញ្ជាក្នុងការជួយ ។ អីញ្ចឹង​កិច្ចការងារនេះ យើងមានរួចហើយ ដូច្នេះការជួយទប់ស្កាត់បទល្មើសទាំងនោះ មិន​ខុសច្បាប់នោះទេ ក្នុងការប្រើកងទ័ពបង្គ្រាបបទល្មើសតាមព្រំដែន និងបទល្មើស​ឆបោកតាមអនឡាញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner