អ្នកប្រដាល់គុនខ្មែរគីឡូធ្ងន់សន្យាបញ្ចេញអស់សមត្ថភាពដើម្បផ្សព្វផ្សាយគុនខ្មែរនៅចក្រភពអង់គ្លេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករគុនខ្មែរកម្ពុជា៣រូបមាន កីឡាករព្រុំ សំណាង ថៃ រ៉េត និង​កីឡាករ រឿង សោភ័ណ្ឌ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអនុញ្ញាត ឱ្យទៅ ចូលរួមការប្រកួតនៅចក្រភពអង្គគ្លេស នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៤ តាមរយៈការសម្របសម្រួលពីលោក ស្រ៊ឺ ស្រេង ហៅ សំណប់ ប្រធានIFKAប្រចាំកម្ពុជា។

លោក ស្រ៊ឺ ស្រេង បានគូសបញ្ជាក់ថា នេះជាការចេញទៅលើកដំបូងរបស់អ្នក​ប្រដាល់​គុនខ្មែរទៅកាន់ទឹកដីចក្រភពអង់គ្លេស ហើយការចេញទៅនេះ គឺមាន​កីឡាករកម្ពុជា៣រូប សុទ្ធសឹងជាប្រភេទកីឡាករទម្ងន់ធ្ងន់ មានកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ប្រកួតទម្ងន់៧៥គីឡូក្រាម កីឡាករគុនខ្មែរ ថៃ រ៉េត ប្រកួតក្នុងប្រភេទ​ទម្ងន់ ៧៥គីឡូក្រាម និងកីឡាករគុនខ្មែរ ព្រុំ សំណាង ប្រកួតក្នុងប្រភេទទម្ងន់ ៨០គីឡូ​ក្រាម ។ អ្នកដឹកនាំរូបនេះ បានអះអាងថា ការចេញទៅកាន់ទឹកប្រទេស​អង់គ្លេស​លើកដំបូងនេះ រូបលោក មានការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករគុនខ្មែរ​ទាំង ៣រូបថា នឹងប្រជែងដណ្តើមបានជ័យជំនះជូនកម្ពុជា ។

ដោយឡែកកីឡាករគុនខ្មែរកម្ពុជាទាំង៣រូប បានអះអាងថា ការចេញទៅកាន់ទឹកដី​ចក្រភពអង់គ្លេសជាលើកដំបូងនេះ ពួកគេនឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព​ដើម្បីនាំយកជ័យជំះ បង្ហាញអំពីភាពអស្ចារ្យនៃគុនខ្មែរលើឆាកអន្តរជាតិ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា សម្រាប់ការចេញទៅចក្រភពអង់គ្លេសជាលើកដំបូងរបស់កីឡាករគុនខ្មែរប្រភេទគីឡូធ្ងន់ក្នុងនាមជាស្ថាប័នគុនខ្មែរ។ ក្នុងនាមសហព័ន្ធដែលជាអាណាព្យាបាល សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង។

ឯកឧត្តម ប្រធាន សហព័ន្ធ បានគូសបញ្ជាក់ថា ក្នុងវិធីប្រដាល់របស់ស្ថាប័ន MTGP​របស់ចក្រភពអង់គ្លេសនេះ ជាកម្មវិធីប្រដាល់ដ៏ធំ ដែលកន្លងមក កម្ពុជាយើងពុំដែល​ត្រូវបានអញ្ជើញចូលរួមឡើយ ខណៈពេលនេះ កម្ពុជាយើង ត្រូវបានកម្មវិធី​ដ៏ធំរបស់​អង់គ្លេសអញ្ជើញចូលរួម ទាំងអស់នេះ បានសរបញ្ជាក់ថា កីឡាករគុនខ្មែរយើង​មាន​សមត្ថភាពគ្រប់គ្រាន់អាចធ្វើការប្រកួតប្រជែងជាមួយកីឡាកររបស់គេបាន ព្រមទាំង​ជួយ​​ឱ្យកម្មវិធីប្រកួតដែលមានវត្តមានកីឡាករប្រដាល់គុនខ្មែរកាន់តែទាក់ទាញ​បាន​ប្រជាប្រិយភាពសម្រាប់កម្មវិធីទាំងមូលផងដែរ។

ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកការបង្ហាញវត្តមានលើកដំបូងរបស់កីឡាករ​គុនខ្មែរ​នៅលើទឹកដីអង់គ្លេសនេះ ជាឱកាសផ្សព្វផ្សាពីសក្កានុពលគុនខ្មែរនៅទ្វីបអឺរ៉ុប​ឱ្យពួកគេបានឃើញអំពីក្បាច់គុនអត្តសញ្ញណជាតិខ្មែរដែលបន្យល់ទុកពីដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ ។

នេះជាឱកាសមាសហើយ សម្រាប់កីឡាករគុនខ្មែរកូនចៅជំនាន់ក្រោយដែ​លជាអ្នក​ស្នងម​រតកក្បាច់គុនចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយរីកសុះសាយជុំវិញ​ពិភពលោក៕

ថត ៖ ដោយ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner