សម្តេចធិបតី នាយករដ្ឋមន្ត្រី ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ នាឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងសម្បត្តិ នៃព្រះមហាក្សត្រខ្មែរ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះអង្គ នៅព្រះបរមរាជវាំង ។

ក្នុងឱកាសនៃការចូលក្រាបបង្គំគាល់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ក៏បានថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ ដល់អង្គព្រះមហាក្សត្រផងដែរ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បតិ្ត នៃព្រះមហាក្សត្រខ្មែរ ម្តេចព្រះបរមនាថនរោត្តម សីហមុនី បានសម្រេចបោះពុម្ភក្រដាសប្រភេទ ២សែនរៀល ដែលត្រូវបានធនាគារជាតិបានដាក់ឈ្មោះថាជា «ធនប័ត្រអនុស្សាវរីយ៍» ។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលគិតមកទល់នឹងឆ្នាំ២០២៤នេះ គឺមានរយៈពេល ២០ឆ្នាំ ហើយ ។
Pol.

យោងតាមអគ្គទេសាភិបាលនៃធនាគាជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សេរី បានបញ្ជាក់ថា ក្រដាសប្រាក់ថ្មី ២០០០០០រៀលនេះ នឹងត្រូវបានបោះពុម្ភត្រឹមតែ ២០លានសន្លឹកប៉ុណ្ណោះ ដែលជាប្រភេទក្រដាស់ប្រាក់អនុស្សាវរីយ៍ ៕

អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner