អ៊ីស្រាអែលសម្លាប់មេធំហាម៉ាស់នៅហ្គាហ្សា

បរទេស៖ អ៊ីស្រាអែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ អំពីការសម្លាប់ប្រធានក្រុមហាម៉ាស់ លោក Yahya Sinwar ដែលជាមេដឹកនាំការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយអ៊ីស្រាអែលហៅការស្លាប់នេះថា ជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ដល់ក្រុមប៉ាឡេស្ទីន ដែលខ្លួនបានប្រយុទ្ធ អស់រយៈពេលជាងមួយឆ្នាំ។

យោធាអ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីការប្រមាញ់ អស់រយៈពេលមួយឆ្នាំ កងទ័ពបានកម្ចាត់ Yahya Sinwar ដែលជាមេដឹកនាំនៃអង្គការភេរវករហាម៉ាស នៅក្នុងប្រតិបត្តិការមួយ នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃពុធ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសាទរចំពោះការសម្លាប់ លោក Yahya Sinwar ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ថ្ងៃនេះ អំពើអាក្រក់បានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។ លោកនិយាយថា ការស្លាប់របស់ Sinwar គឺជាសញ្ញាសម្គាល់ដ៏សំខាន់ នៅក្នុងការធ្លាក់ចុះ នៃការគ្រប់គ្រង ដ៏អាក្រក់របស់ពួក Hamas។ លោកបញ្ជាក់ទៀតថា ការសម្លាប់នេះ បង្ហាញពីចាប់ផ្តើម បញ្ចប់សង្គ្រាម នៅហ្គាហ្សាហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner