សម្ដេច ម៉ែន សំអន ៖ រណសិរ្ស កម្ពុជា ឡាវ បានឯកភាពគ្នា ៨ចំណុច លើ អនុស្សរណ:  ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា និង ឯកឧត្តមបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ឡាវ បានចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាចំណងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីករហូតត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងឆ្នាំ២០១៩ ។

ឯកឧត្តមបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ក៏បានចាប់អារម្មណ៍ចំពោះការ អភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏វៀងវៃ របស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គណ:ប្រតិភូឡាវក៏សូមសិក្សារៀនសូត្រ និង ចែករំលែកបទពិសោធន៍ អំពីការពង្រឹង ឃុំ សង្កាត់ ពីកម្ពុជា ។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែង អំណរគុណ ភាគីកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូឡាវ ដែលបានមក បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

នៅក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានឯកភាព ៨ចំណុចលើ អនុស្សរណ: យោគយល់គ្នា ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner