ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមការពារសន្តិសុខ និងសុវត្ថិភាព ក្នុងពិធីប្រណាំងទូក
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ដើម្បីបង្កើតឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងជាការត្រៀមលក្ខណៈសម្បត្តិរបស់ទូកសម្រាប់ព្រឹត្តិការណ៍បុណ្យអុំទូក នៅរាជធានីភ្នំពេញខាងមុខ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងប្រមាណ៥០០ នាក់ ដើម្បីធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីប្រណាំងទូកនេះ។ជាមួយគ្នានេះស្នងការដ្ឋាននគរបាលកំពង់ធំក៏មានទូកចំនួន ២ គ្រឿងចូលរួមប្រកួតផងដែរ គឺទូកឈ្មោះ សាមគ្គីធីបតីសែនជ័យបារមីស្រីទេព និងទូលចន្ទមុន្នីរិទ្ធីយុវជនតេជោ។
ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកំពង់ធំឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងចំនួន ៦៦ ទូក និងកីឡាករ ២ ០៨០ នាក់។ក្នុងនេះមានទូកវែង៩ទូក,ទូកអន្តរជាតិ៤១ទូក និងទូកផ្កាចារ១៦ទូក៕
ដោយ៖ប៊ុនរដ្ឋា