Biden ៖ ​ការស្លាប់ Sinwar​ ​អាចបញ្ចប់សង្គ្រាមហ្គាហ្សា

បរទេស ៖ លោក Joe Biden និយាយថា លោកបានហៅទូរស័ព្ទ ទៅលោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ដើម្បី «អបអរសាទរ» ចំពោះការសម្លាប់ លោក Yahya Sinwar ដែលគេស្គាល់ថា ជាមេធំ របស់ពួកហាម៉ាស់ ហើយជាអ្នកដឹកនាំការវាយប្រហារ ថ្ងៃ៧ តុលា។ លោកថា ការស្លាប់នេះ បង្ហាញសញ្ញាឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅហ្គាហ្សា។

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីអបអរសាទរចំពោះការសម្លាប់ Sinwar ដោយបន្ថែមថា លោកមាន «ក្តីសង្ឃឹម» អំពីការទទួលបានបទឈប់បាញ់ នៅ Gaza ។

«ខ្ញុំបានទូរស័ព្ទទៅ Netanyahu ដើម្បីអបអរសាទរគាត់ ក្នុងការសម្លាប់ Sinwar ។ គាត់មានឈាមជាច្រើន នៅលើដៃ» នេះជាអ្វីដែលលោក Biden បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីមកដល់ប្រទេសអាល្លឺម៉ង់។ លោកបន្តថា «លើសពីនេះទៅទៀត ការស្លាប់នេះ គឺជាពេលដែលត្រូវបន្តទៅមុខទៀត។»

លោកបញ្ជាក់ថា ដល់ពេលដែលត្រូវ «ឆ្ពោះទៅរកបទឈប់បាញ់ នៅហ្គាហ្សា» ហើយថា «វាដល់ពេលហើយ ដែលសង្គ្រាមនេះបញ្ចប់ ហើយនាំយកចំណាប់ខ្មាំង មកផ្ទះវិញ»។

គួររម្លឹកថា មេធំហាម៉ាស់ Sinwar ទើបត្រូវបានអ៊ីស្រាអែល អះអាងថា បានស្លាប់ ក្នុងប្រតិបត្តិការវាយប្រហារមួយ នៅភាគខាងត្បូង ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner