ទឹកជំនន់លិចដល់ដំបូលផ្ទះឥណ្ឌូនេស៊ី

បរទេស ៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈទឹកជំនន់បន្តលិចភូមិនៅក្នុងខេត្ត អាឆេះ (Aceh) ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះ កម្ពស់ទឹកបានលិចដល់ដំបូលផ្ទះ។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ក្នុងតំបន់ ហៅកាត់ BPBA បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារភូមិនានា នៅតំបន់ភាគខាងត្បូង នៃខេត្តអាឆេះ (Aceh) របស់ប្រទេសឥណ្ឌូនេស៊ី អស់រយៈពេលប្រមាណ ៦ថ្ងៃមកហើយ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន និងអគារខូចខាត។ រូបភាពបង្ហាញពីផ្ទះឈើមួយចំនួន ត្រូវបានទឹកជន់លិច ដល់ដំបូល។

អ្នកភូមិ ឈ្មោះ ស្យាហ្វ្លីយ៉ាឌី (Syafliadi) បាននិយាយថា «របស់របរទាំងអស់ របស់យើងបានបានបាត់បង់ យើងមិនអាចយកវាមកទីនេះ បានទេ ដោយសារទឹកជន់លិចភ្លាមៗ» ។

ប្រធានអាជ្ញាធរ BPBA បាននិយាយថា អ្នកស្រុកសរុប ប្រមាណ៣ម៉ឺននាក់ ត្រូវបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ដោយក្នុងនោះ មនុស្សរាប់រយនាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner