សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំការប្រកួតសាកល្បងបច្ចេកទេស ស្វែងរកយុវជនថ្នាលបន្តវេន

ភ្នំពេញ: សហព័ន្ធកីឡាចំបាប់កម្ពុជា រៀបចំការប្រកួតស្វែងរកយុវជនថ្នាលបន្តវេន នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
តំណាងសហព័ន្ធ បង្ហាញពីគោលបំណង នៃការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីដកស្រង់កម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ។

កីឡាករ កីឡាការិនីចូលរួមការប្រកួតសាកល្បងបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤ មានចំនួនសរុប ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៣៩នាក់ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner