បណ្តុំអង្គការសង្គមស៊ីវិលប្រកាសបញ្ចូលសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០០នាក់ ដែលមាននិន្នាការប្រឆាំង

ភ្នំពេញ៖ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រទេសចំនួនជាង ១០០នាក់ ដែលមាននិន្នាការប្រឆាំង បានសម្រេចចិត្តមកចូលរួមជាមួយយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល។ ការងាកមកចូលរួមជាមួយបណ្តុំអង្គការសង្គមស៊ីវិល បន្ទាប់ពីពួកគេបានជឿលង់តាមក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ។

លោក ហេងសំណាង ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានប្រកាសបញ្ចូល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ជាង ១០០ នាក់បន្ថែមទៀត ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ (Pass App) ដឹកជញ្ចូន ម្ចាស់អជីវករ សន្តិសុខ កម្មករ ។ ពិធីប្រកាសខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលជាច្រើន។

ក្រោយប្រកាសបញ្ចូលសមាជិក ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក ហេង សំណាង បានធ្វើសេចក្តីថ្លែងការណ៍ប្តេជ្ញាគាំទ្រចូលរួមសកម្មភាពជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត។
លោក ហេង សំណាង បានបញ្ជាក់ថា សមាជិកថ្មីដែលទើបនឹងប្រកាសញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរទាំងជាង ១០០នាក់ ភាគច្រើន ជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ និងសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ។

តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួម រាល់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាព នានា ក្រោមដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការ រក្សាបាននូវ សិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ក្នុងការរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឃពិតប្រាកដ។
សមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរអំពាវនាវដល់បណ្តាល ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បណ្តាលសមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជាពិសេសយុវជន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឃសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានហុចប្រយោជន៍ជូនសង្គម៕
ដោយ៖ពលជ័យ

ads banner