ប្រធានគណបក្សខេត្តកំពតប្រាប់ដល់មន្រ្តីបក្ស ថា “ហ៊ានថា ហ៊ានធ្វើ”
កំពត៖ក្នុងពិធីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត រំលឹកដល់មន្រ្តីគណបក្សត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។ ដើម្បីឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាព គ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ។ពិសេសត្រូវរក្សាគោល ជំហរបក្ស “ហ៊ាននិយាយ ហ៊ានធ្វើ”។
ភូមិសាស្ត្រខេត្តកំពត ត្រូវបានបែងចែកជាបី ។ទី១ មាន៖ ស្រុកឈូក ,ជុំគិរី និងស្រុកដងទង់ ,ទី២.ស្រុកអង្គជ័យ, បន្ទាយមាស និងស្រុកកំពង់ត្រាច និងទី៣. ស្រុកទឹកឈូ ក្រុងបូកគោ និងក្រុងកំពត។ដោយផ្អែកលើភូមិសាស្រ្តនេះ ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត ទាមទារឱ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះឱ្យមានប្រសិទ្ធភាព ទៅតាមភូមិសាស្រ្តទាំងបីដែលខ្លួនធ្វើសកម្មភាព៕
ដោយ៖ សិលា សារិន