តំណាងរាស្រ្តមណ្ឌកំពត៖ បញ្ញវន្តត្រូវយកចំណេះដឹងទៅប្រើប្រាស់ប្រកបដោយប្រយោជន៍ដល់ប្រជាជន
កំពត៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនាសាលប្រជុំសាលាខេត្តកំពតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាបានរំលឹកដល់និស្សិតជ័យលាភីទាំងអស់ សូមយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិ ។ពិសេសត្រូវធ្វើខ្លួនជាធនធានជាតិ មានមនសិការខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាក្រោយប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ដើម្បីធ្វើការឆ្លុះបញ្ចាំងសមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ។

បន្ថែមលើអ្វីដែលឯកឧត្តម ប៉ែន ស៊ីម៉ន បានលើកឡើង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ក្មួយជាបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមទាំងអស់ សូមចូលលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងថែរក្សាការពារសុខ សន្តិភាពឱ្យបានគង់វង្ស៕
ដោយ៖ សិលា សារិន







