និស្សិតជ័យលាភី នៃសកលវិទ្យាល័យ អង្គខេមរាខេត្តកំពតចំនួន២៥០នាក់ទទួលបាន សញ្ញាបត្រ
កំពត៖ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន២៥០នាក់ (ស្រី១៧៩នាក់) កាលពីថ្ងៃទី១៩ ខែតុលា បានទទួលសញ្ញាបត្រដែលចែកជូនពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នអ្នកតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ ព្រះរាជាណាចក្រកម្ពជា ដោយមានការចូលរួមពី ឯក ឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ផង។

សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចូលមកសិក្សានៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន៦៨៥នាក់ (ស្រី៤៩៧នាក់) គិតត្រឹមជំនាន់ទី១៦ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៦៨២នាក់ (ស្រី៤៩៧នាក់)។

បច្ចុប្បន្ន សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត មាននិស្សិតកំពុងសិក្សាចំនួន១ ០២៨នាក់ (ស្រី៦៨៩នាក់)។ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៩នាក់, បរិញ្ញាបត្រចំនួន៩៨០នាក់ (ស្រី៦៦៧នាក់) និងបរិញ្ញាបត្ររងចំនួន៣៩នាក់ (ស្រី២២នាក់)។ មានសាស្ត្រាចារ្យចំនួន៨៩នាក់( ស្រី៩នាក់) និងបុគ្គលិកចំនួន២៤នាក់ (ស្រី១៣នាក់)៕
ដោយ៖សិលាសារិន





