បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានទទួល រថយន្តមួយគ្រឿងពីអភិបាលខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹង ត្រែង បានផ្តល់រថយន្តមួយគ្រឿងជូនដល់បញ្ជា ការដ្ឋានកងរាជ អាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ។

ក្នុងពិធីប្រគល់នៅចុងសប្ដាហ៍នេះ នាបរិវេណសាលា ខេត្តឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ថារថយន្តនេះនឹងជូន សម្រាប់ប្រើប្រាស់ក្នុងល្បាតរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ដើម្បីរួម ចំណែកក្នុងការពង្រឹង លើការអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានថ្លែងអំណរ គុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់មធ្យោយបាយ ដ៏មានតម្លៃសម្រាប់ការអនុវត្តគោលនយោ បាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។

ជាការកត់សម្គាល់កន្លងមកអាវុធហត្ថខេត្តបានចូលរួមយ៉ាងសកម្មក្នុងបង្ក្រាបក្រុមក្មេងទំនើង ពិសេសបង្ក្រាប ក្រុមរក្សាទុក ប្រើប្រាស់និងជួយដូរគ្រឿងញៀនខុស ច្បាប់បានជាច្រើនករណីដោយបានចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការខេត្តជាបន្តបន្ទាប់៕
ដោយ៖ឡុង សំបូរ


