អូស្ត្រាលីបង្កើតកែវភ្នែកឲ្យអ្នកពិការដំបូងគេលើលោក

បរទេស៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី បានបង្កើតកែវភ្នែក បំពាក់ឲ្យអ្នកពិការដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ថា «Gennaris Bionic Vision System» នេះបើតាមគេហទំព័រ Times of India បានចេញផ្សាយ ថ្មីៗនេះ។

ប្រភពបានឲ្យដឹងថា ច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ ផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់លាននាក់ ដែលទទួលរងគ្រោះ ពីភាពពិការភ្នែក តាមរយៈការឆ្លងកាត់សរសៃប្រសាទដែលខូច និងបញ្ជូនសញ្ញាដែលមើលឃើញ ដោយផ្ទាល់ទៅកាន់បណ្តុំចក្ខុ របស់ខួរក្បាល ជាមួយកាមេរ៉ាខ្នាតតូចៗវិភាគទិន្នន័យដែលមើលឃើញ។

ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សាលើសត្វ ការសាកល្បងលើមនុស្ស ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅទីក្រុងមែលប៊ន ដែលជាជំហានដ៏សំខាន់មួយ។

ជាមួយគ្នានេះ ផេក Tech Explorers បានចេញផ្សាយ កាលពីចុងសប្តាហ៍ផងដែរថា ការផ្សាំទាំងនេះជំរុញកោសិកាខួរក្បាល ដែលអាចឱ្យអ្នកប្រើប្រាស់ យល់ដឹងទិដ្ឋភាព ១០០ដឺក្រេ ដែលផ្តល់នូវបទពិសោធន៍មើលឃើញ ច្រើនជាងបច្ចេកវិទ្យាមុនៗ។

បើតាមគេហទំព័ររបស់សកវិទ្យាល័យ Monash បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ Monash Vision Group ហៅកាត់ MVG ត្រូវបានគាំទ្រ តាមរយៈការបរិច្ចាគរបស់មូលនិធិនានា រួមទាំង ពីរដ្ឋាភិបាលសហព័ន្ធ តាំងពីឆ្នាំ២០១៨។

ប៉ុន្តែ ប្រភពទាំងនេះ មិនបានបញ្ជាក់ថា កែវភ្នែកឲ្យអ្នកពិការដំបូងគេ លើលោកបែបនេះ នឹងត្រូវបញ្ចេញ និងបំពាក់លើមនុស្ស ជាផ្លូវការ ក្នុងពេលវេលាជាក់លាក់ ណាមួយនៅឡើយទេ៕

ប្រភពពី Times of india ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner