សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងសារលិខិតបានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។

ជោគជ័យរបស់ ឯកឧត្តម ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើមនៅថ្នាក់ជាតិ, សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ចំពោះជាតិមាតុភូមិ និងប្រជាជន។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹង បន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងក្លាយជាប្រទេសប្រាក់ ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ ឯកឧត្តម មួយភាគធំ។

លើសពីនេះ សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការ ប្តេជ្ញាចិត្តទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ នឹងត្រូវ បានបន្តពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និតជាមួយ ឯកឧត្តម, រដ្ឋសភា និងគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជននិងប្រទេសយើងទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មាន សុភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner