បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ​បទបញ្ជា​របស់សម្ដេច ហ៊ុន ម៉ាណែត និងពង្រឹងតួនាទី​ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

កំពង់ធំ៖បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីខួប អនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកង​ពលតូចលេខ៧០កាលពីពេលថ្មីៗនេះត្រូវបានយកផ្សព្វផ្សាយនៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សំដៅដើម្បីពង្រឹងតួនាទី ភារកិច្ចរបស់កង​យោធពលខេមរភូមិន្ទក្នុងសភាពការណ៍ថ្មីៗ ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជា​ការ​រងនិងទទួលបន្ទុកអប់រំចិត្តសាស្ត្រនិងជាអ្នកនាំពាក្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំបាន​រាយការណ៍អំពីការគ្រប់គ្រងវិន័យយោធិន ស្របតាម​ច្បាប់និងនីតិវិធីទូទៅរបស់កងយោធពល ខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរ​យោធិនទាំងអស់ ពីការបំពេញតួនាទីភារកិច្ចដោយ​មានវិន័យនិងរួម ចំណែកក្នុងការការពារប្រទេសជាតិ​ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ។គ្រប់យោធិនត្រូវ​បន្តគោរពតាមបទបញ្ជា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតលើចំណុចកងកម្លាំងប្រដាប់អាវុធទាំងបីនិងអាជ្ញាធរដែនដីដើម្បីទប់ស្កាត់បទល្មើសធនធាន
ធម្មជាតិ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner