ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២ 

(ភ្នំពេញ)៖ ក្នុងក្របខណ្ឌ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.កំពុងដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន២រួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី (២) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៅគ្រឹះស្ថានសិក្សាមត្តេយ្យសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី២ ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន។

កិច្ចប្រជុំថ្ងៃទី22 ខែតុលា ឆ្នា,2024 នេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន និងតំណាងក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងមន្ត្រីរាជការ ក្រុមការងារបច្ចេកទេស ប្រមាណ១០០រូប។ 

គួររម្លឹកថា ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា លេខាធិការដ្ឋាន គ.វ.រ. រៀបចំកិច្ចប្រជុំចំនួន២ លើករួចមកហើយ។  កិច្ចប្រជុំលើកទី១ គឺជាការប្រមូលធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំលើកទី២ គឺជាកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើដំណើរការនៃការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner